FN ៖ នាយឧត្ដមសេនីយ៍កិត្តិព្រឹទ្ធបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ នៃបញ្ជាការដ្ឋានអង្គរក្សនាយករដ្ឋមន្រ្តី នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧នេះ បានថ្លែងប្រកាសជំហរយ៉ាងមុះមុតដាច់ខាត មិនឲ្យមានចលនាបដិវត្ដន៍ពណ៌ កើតមានឡើងនៅលើទឹកដីនៃប្រទេសកម្ពុជាឡើយ។ ការចេញមកប្រកាសជាថ្មីរបស់មន្រ្តីយោធាជាន់ខ្ពស់បែបនេះ បានធ្វើឡើងក្នុងពិធីគោរពវិញ្ញាណក្ខន្ធ ក៏ដូចជាការរំលឹកគុណជូនដល់នាយ និងពលទាហាន បញ្ជាការដ្ឋានអង្គរក្ស ដែលបានពលីជីវិត ក្នុងបុព្វហេតុ ការពារជាតិមាតុភូមិ និងសេចក្ដីសុខសាន្តរបស់ប្រជាជន នៅថ្ងៃកាន់បិណ្ឌទី៧ នៃរដូវបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ក្នុងបរិវេណបញ្ជាការដ្ឋានអង្គរក្ស ក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១២ ខែកញ្ញានេះ។ នាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង បានប្រកាន់ជំហរយ៉ាងមុះមុតដាច់ខាត ព្រមទាំងនាយ និងពលទាហាន នៃបញ្ជាការដ្ឋានអង្គរក្ស ប្រកាសបូជាជីវិត ការពាររាជរដ្ឋាភិបាល ស្របច្បាប់ ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ និងគោរពតាមគោលនយោបាយដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន លើការរក្សា សុខសន្ដិភាព សន្តិសុខសណ្ដាប់ធ្នាប់សេចក្ដីសុខសាន្តផលប្រយោជន៍ របស់ប្រជាពលរដ្ឋការពារសមិទ្ធផលនានា ការរីកចំរើននិងការអភិវឌ្ឍន៍ប្រទេស ដែលមាននាបច្ចុប្បន្ននេះ។ … Continue reading នាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង ប្រកាសការពារដាច់ខាត មិនឲ្យមានចលនាបដិវត្ដន៍ពណ៌ កើតមានឡើងនៅលើទឹកដីកម្ពុជាឡើយ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed